HomeAbout UsContact Us
CBVH‎ Cover
CBVH‎ Logo

ប្រធានការិយាល័យរដ្ឋបាល

CBVH‎

Login to see salary

Job Overview

# Hiring1 Position
Job TypePermanent Job
Exp. LevelManagement
Job FunctionAdministrative / Support
IndustryJewelery / Gems / Watches
Preferred ApplicantLocal
Required Language
Khmer English
DeadlineOct 11, 2026

Responsibilities and Duties

Main purpose of the job (គោលបំណងចម្បងនៃការងារ):

ប្រធានការិយាល័យរដ្ឋបាល មានទំនួលខុសត្រូវក្នុងការដឹកនាំ គ្រប់គ្រង និងសម្របសម្រួលការងារក្នុងការិយាល័យរដ្ឋបាលទាំងមូល ឱ្យដំណើរការបានយ៉ាងមានប្រសិទ្ធភាព មានវិន័យ បែងចែកភារកិច្ច តាមដានលទ្ធផល ដោះស្រាយបញ្ហា និងរាយការណ៍ទាន់ពេលវេលា ដើម្បីធានាថាសេវារដ្ឋបាលមានភាពរហ័ស ត្រឹមត្រូវ តម្លាភាព សុវត្ថិភាព អនុលោមតាមគោលការណ៍ក្រុមហ៊ុន និងគាំទ្រដល់គោលដៅអាជីវកម្ម។

Main Duties (ភារកិច្ចចម្បង):

1. ការដឹកនាំ រៀបចំផែនការ និងគ្រប់គ្រងក្រុមការងារ

  • ដឹកនាំ គ្រប់គ្រង និងសម្របសម្រួលការងាររបស់ផ្នែកទាំង 5 រួមមាន៖ ផ្នែកគ្រប់គ្រងលិខិតស្នាម និងឯកសារ ផ្នែកសន្តិសុខ និងដឹកជញ្ជូន ផ្នែកពិនិត្យកាមេរ៉ា ផ្នែកអនាម័យ និងផ្នែកពិធីការ
  • បម្លែងផែនការប្រចាំឆ្នាំ ទៅជាផែនការប្រចាំខែ សប្តាហ៍ និងប្រចាំថ្ងៃ ដែលមានអ្នកទទួលខុសត្រូវ កាលកំណត់ និងលទ្ធផលរំពឹងទុកច្បាស់លាស់
  • បែងចែកភារកិច្ច កំណត់អាទិភាព តាមដានការងារដែលមិនទាន់បញ្ចប់ និងជំរុញឱ្យការងារបិទបញ្ចប់តាមពេលវេលា និងស្តង់ដារដែលបានកំណត់
  • ដឹកនាំកិច្ចប្រជុំតាមដានការងារប្រចាំថ្ងៃ/សប្តាហ៍ ផ្តល់ការណែនាំ បង្វឹក និងវាយតម្លៃលទ្ធផលបុគ្គលិក ព្រមទាំងស្នើផែនការ បណ្តុះបណ្តាល ការកែលម្អ ឬវិធានការវិន័យតាមនីតិវិធីក្រុមហ៊ុន ព្រមទាំងការរៀបចំបុគ្គលិកបន្តវេន
  • ធ្វើជាតំណាងនាយិកាទីចាត់ការរដ្ឋបាលក្នុងការតាមដាន និងសម្របសម្រួលការងារប្រចាំថ្ងៃ តាមសិទ្ធិដែលបានប្រគល់ និងរាយការណ៍ករណីសំខាន់ៗដែលលើសសមត្ថកិច្ចឱ្យបានទាន់ពេលវេលា

2. ការគ្រប់គ្រងប្រតិបត្តិការរដ្ឋបាល

  • ដឹកនាំ និងត្រួតពិនិត្យលំហូរសំណើ លិខិតស្នាម និងឯកសារចេញ-ចូល ចាប់ពីការទទួល ពិនិត្យ ចុះលេខ បញ្ជូនសុំយោបល់/សម្រេច តាមដាន រហូតដល់ការបិទ និងរក្សាទុកឯកសារ ដែលអាចងាយស្រួលស្វែងរក និងតាមដានបាន
  • រៀបចំ ពិនិត្យ និងកែសម្រួលសេចក្តីព្រាងគោលនយោបាយ នីតិវិធី (SOP) បែបបទ លិខិតផ្លូវការ កំណត់ហេតុ និងសេចក្តីជូនដំណឹង មុនដាក់ជូននាយិកាទីចាត់ការរដ្ឋបាលពិនិត្យ និងសុំការសម្រេច
  • គ្រប់គ្រងសំណើសេវារដ្ឋបាល កំណត់ពេលវេលាឆ្លើយតប (SLA) តាមដានស្ថានភាព និងដោះស្រាយបណ្តឹង/មតិយោបល់ពីផ្នែកទទួលសេវា
  • គ្រប់គ្រង និងសម្របសម្រួលលើការគ្រប់គ្រងសម្ភារការិយាល័យ ទ្រព្យសម្បត្តិ បរិក្ខារ បន្ទប់ប្រជុំ ព្រឹត្តិការណ៍ ការដឹកជញ្ជូន និងសេវាគាំទ្រផ្សេងៗ ឱ្យមានប្រសិទ្ធភាព សន្សំសំចៃ និងអាចប្រើប្រាស់បានល្អ
  • ត្រួតពិនិត្យស្តង់ដារសន្តិសុខ ការដឹកជញ្ជូន ប្រព័ន្ធ CCTV និងអនាម័យ ព្រមទាំងធានាការរាយការណ៍ហានិភ័យ ករណីខុសប្រក្រតី ឬឧបទ្ទវហេតុឱ្យបានភ្លាមៗ
  • ធានាភាពត្រឹមត្រូវ សុវត្ថិភាព និងការរក្សាការសម្ងាត់នៃឯកសារ ព័ត៌មាន និងទិន្នន័យកាមេរ៉ា ស្របតាមគោលការណ៍ក្រុមហ៊ុន·
  • សម្របសម្រួលការងារជួសជុលថែទាំ បរិក្ខារ អគារ និងបរិស្ថានការងារ ជាមួយផ្នែកជំនាញ ឬអ្នកផ្គត់ផ្គង់ និងតាមដានរហូតដល់ការងារបញ្ចប់
  • សម្របសម្រួល និងត្រួតពិនិត្យអ្នកផ្គត់ផ្គង់/អ្នកម៉ៅការ លើគុណភាពសេវា កិច្ចសន្យា និងលទ្ធផលការងារ តាមលក្ខខណ្ឌដែលបានអនុម័ត
  • រៀបចំផែនការថវិការដ្ឋបាល និងតាមដានការប្រើប្រាស់ថវិកា ធៀបនឹងផែនការដែលបានអនុម័ត ព្រមទាំងរាយការណ៍ពីគម្លាតនៃការប្រើប្រាស់ និងស្នើវិធានការកែលម្អ
  • គាំទ្រ និងត្រួតពិនិត្យការអនុវត្តស្តង់ដាររដ្ឋបាលនៅតាមសាខា ឬទីតាំងផ្សេងទៀត និងស្នើកែលម្អលើចំនុចខ្វះខាត ឬភាពខុសគ្នា

3. ការត្រួតពិនិត្យលទ្ធផល របាយការណ៍ និងការកែលម្អ

  • កំណត់ និងតាមដាន KPI/Dashboard របស់ការិយាល័យ និងផ្នែកក្រោមការគ្រប់គ្រង ដោយធានាថាទិន្នន័យមានប្រភពច្បាស់លាស់ ត្រឹមត្រូវ និងអាចផ្ទៀងផ្ទាត់បាន
  • រៀបចំរបាយការណ៍ប្រចាំថ្ងៃ សប្តាហ៍ ខែ និងឆ្នាំ ដោយសង្ខេបលទ្ធផល បញ្ហា ហានិភ័យ មូលហេតុ ដំណោះស្រាយ និងចំណុចដែលត្រូវការសម្រេចពីថ្នាក់ដឹកនាំ
  • តាមដាន Action Items ពីកិច្ចប្រជុំ ឬការណែនាំរបស់ថ្នាក់ដឹកនាំ និងរាយការណ៍ស្ថានភាពរហូតដល់បិទបញ្ចប់
  • វាយតម្លៃហានិភ័យរដ្ឋបាល ស្វែងរកមូលហេតុបញ្ហា និងដាក់ចេញវិធានការកែតម្រូវ/ការពារ ដើម្បីកាត់បន្ថយបញ្ហាកើតឡើងដដែលៗ
  • សិក្សា និងអភិវឌ្ឍស្តង់ដារការងាររដ្ឋបាលឱ្យស្របតាមការវិវត្តរបស់ក្រុមហ៊ុន និងបច្ចេកវិទ្យាថ្មីៗ

4. ការសហការ និងអនុលោមភាព

  • សហការជាមួយទីចាត់ការ អង្គភាពពាក់ព័ន្ធ និងសាខា ដើម្បីដោះស្រាយការងារឆ្លងផ្នែក
  • កនាំការស្រាវជ្រាវព័ត៌មានច្បាប់ បទប្បញ្ញត្តិ និងនីតិវិធី ដែលពាក់ព័ន្ធនឹងការងាររដ្ឋបាល និងសម្របសម្រួលជាមួយស្ថាប័នខាង ក្រៅ តាមការប្រគល់សិទ្ធិ
  • គាំទ្រការរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំ ព្រឹត្តិការណ៍ ដំណើរទស្សនកិច្ច និងសកម្មភាពបន្ទាន់របស់ក្រុមហ៊ុន
  • បំពេញភារកិច្ចផ្សេងៗទៀតតាមការណែនាំរបស់នាយិកាទីចាត់ការរដ្ឋបាល ឬថ្នាក់ដឹកនាំ។

Occasional Duties (ភារកិច្ចម្តងម្កាល):

  • ចូលរួមគាំទ្រព្រឹត្តិការណ៍ ការត្រួតពិនិត្យ/Audit ការចុះសាខា ឬការងារបន្ទាន់ដែលត្រូវការការសម្របសម្រួលពិសេស
  • អាចបំពេញការងារក្រៅម៉ោងធម្មតា ក្នុងករណីមានឧបទ្ទវហេតុ បញ្ហាសន្តិសុខ ព្រឹត្តិការណ៍សំខាន់ ឬតម្រូវការបន្ទាន់របស់ក្រុមហ៊ុន


Qualifications and Skills

  • បរិញ្ញាបត្រ ឬបរិញ្ញាបត្រជាន់ខ្ពស់ផ្នែករដ្ឋបាលសាធារណៈ គ្រប់គ្រង ឬជំនាញាក់ព័ន្ធ
  • មានបទពិសោធន៍ពាក់ព័ន្ទនិងការងាររដ្ឋបាល យ៉ាងតិច ៥ឆ្នាំ
  • មានបទពិសោធន៍ក្នុងការគ្រប់គ្រង ឬដឹកនាំយ៉ាងតិច ៣ឆ្នាំ
  • មានចំណេះដឹងល្អអំពីការងាររដ្ឋបាល ប្រព័ន្ធរដ្ឋបាល និងប្រតិបត្តិការការិយាល័យ
  • មានជំនាញរៀបចំផែនការ ចាត់ចែង តាមដានការងារ និងគ្រប់គ្រងប្រតិបត្តិការងារដោយឯករាជ្យ
  • មានជំនាញគ្រប់គ្រងឯកសារចេញ-ចូល លំហូរសំណើ អនុម័ត និងរៀបចំ SOP/Policy/Procedure/លិខិតរដ្ឋបាលបានល្អ
  • មានជំនាញក្នុងការគ្រប់គ្រង Office Administration និង Facility Management
  • មានជំនាញរៀបចំ Budget Plan, KPI, Dashboard, Monthly/Annual Report និងវិភាគទិន្នន័យ
  • ចេះប្រើប្រាស់ Microsoft Office (Word/Excel/PowerPoint), Canva ,Visio, Internet និងEmail បានល្អ
  • មានជំនាញក្នុងការដោះស្រាយបញ្ហា និងសម្រេចចិត្ត
  • មានអាយុចាប់ពី 25 ដល់ 40 ឆ្នាំ
  • ម៉ត់ចត់ អត់ធ្មត់ និងបេ្តជ្ញាចិត្តខ្ពស់ក្នុងការងារ
  • មានភាពស្មោះត្រង់ និងមានទំនួលខុសត្រូវការងារ
  • ចេះសហការ និងទំនាក់ទំនងល្អក្នុងការងារ
  • មានឆន្ទៈក្នុងការរៀនសូត្រ និងរហ័សរហួន

How to Apply

NameCBVH
TitleHR Department
Phone Number +855 12333861
Address
ផ្ទះលេខA10-A15 ផ្លូវអយសម្ម័យានឧ​ត្តរ​ ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ, Phnom Penh, Cambodia
Other opening vacancies from CBVH‎

Related Jobs

(15)
TIAN MONG CO LTD
HR & Admin Supervisor TIAN MONG CO LTD
Login to see salary
HRINC (Cambodia) Co., Ltd
Membership Services Executive HRINC (Cambodia) Co., Ltd
Login to see salary
HRINC (Cambodia) Co., Ltd
HR Assistant HRINC (Cambodia) Co., Ltd
Login to see salary
HRINC (Cambodia) Co., Ltd
Credit Officer, Collection team HRINC (Cambodia) Co., Ltd
Login to see salary
HRINC (Cambodia) Co., Ltd
Credit Officer, Assistant Manager HRINC (Cambodia) Co., Ltd
Login to see salary
HRINC (Cambodia) Co., Ltd
Credit Officer, Collection Team-Legal HRINC (Cambodia) Co., Ltd
Login to see salary
HRINC (Cambodia) Co., Ltd
Client Operations Specialist HRINC (Cambodia) Co., Ltd
Login to see salary
HRINC (Cambodia) Co., Ltd
Executive Assistant to CEO HRINC (Cambodia) Co., Ltd
Login to see salary
HRINC (Cambodia) Co., Ltd
Cashier HRINC (Cambodia) Co., Ltd
Login to see salary
HRINC (Cambodia) Co., Ltd
HR and Admin Officer HRINC (Cambodia) Co., Ltd
Login to see salary
HRINC (Cambodia) Co., Ltd
RTM Specialist HRINC (Cambodia) Co., Ltd
Login to see salary
HRINC (Cambodia) Co., Ltd
Study Abroad Counsellor HRINC (Cambodia) Co., Ltd
Login to see salary
HRINC (Cambodia) Co., Ltd
Receptionist and Administrative Assistant HRINC (Cambodia) Co., Ltd
Login to see salary
HRINC (Cambodia) Co., Ltd
Client Service Officer HRINC (Cambodia) Co., Ltd
Login to see salary
HRINC (Cambodia) Co., Ltd
HR & Admin Supervisor HRINC (Cambodia) Co., Ltd
Login to see salary