HomeAbout UsContact Us
CBVH‎ Cover
CBVH‎ Logo

បុគ្គលិកពិធីការ

CBVH‎

Login to see salary

Job Overview

# Hiring1 Position
Job TypePermanent Job
Exp. LevelExecutive/Officer
Job FunctionOthers
IndustryJewelery / Gems / Watches
Preferred ApplicantLocal
Required Language
Khmer English
DeadlineOct 11, 2026

Responsibilities and Duties

Main purpose of the job (គោលបំណងចម្បងនៃការងារ):

  • បុគ្គលិកពិធីការ មានទំនួលខុសត្រូវក្នុងការរៀបចំ និងសម្របសម្រួលកម្មវិធី ព្រឹត្តិការណ៍ និងកិច្ចការពិធីការរបស់ក្រុមហ៊ុន ចាប់ពីការរៀបចំសេចក្តីព្រាងផែនការ ឯកសារ ទីតាំង សម្ភារ និងភាគីពាក់ព័ន្ធ រហូតដល់ការអនុវត្ត និងបញ្ចប់កម្មវិធី ធានាឱ្យកម្មវិធីប្រព្រឹត្តទៅដោយមានរបៀបរៀបរយ ទាន់ពេលវេលា ប្រកបដោយវិជ្ជាជីវៈ និងស្របតាមស្តង់ដារពិធីការរបស់ក្រុមហ៊ុន។

Main Duties (ភារកិច្ចចម្បង):

  • សម្របសម្រួលរៀបចំសេចក្តីព្រាងផែនការកម្មវិធី (Proposal), របៀបវារៈ (Agenda), កាលវិភាគលម្អិត (Run Sheet), Checklist និង Script ជូនប្រធានពិនិត្យ និងអនុម័ត
  • ចូលរួមសម្របសម្រួល និងបដិសណ្ឋារកិច្ចក្នុងកម្មវិធីផ្លូវការរបស់ក្រុមហ៊ុន តាមការណែនាំរបស់ប្រធាន
  • ចូលរួមប្រជុំ និងសម្របសម្រួលជាមួយផ្នែកពាក់ព័ន្ធ តាមការចាត់តាំងរបស់ប្រធាន
  • រៀបចំការប្រជុំ ចូលរួមសម្របសម្រួលក្រុមការងារ/អ្នកស្ម័គ្រចិត្ត និងបែងចែកភារកិច្ចតាមការណែនាំរបស់ប្រធាន
  • រៀបចំ និងគ្រប់គ្រងឯកសារពាក់ព័ន្ធនឹងកម្មវិធី ដូចជា សេចក្តីព្រាងលិខិតអញ្ជើញ បញ្ជីភ្ញៀវ ប្លង់អង្គុយ និងបញ្ជីសម្ភារ តាមការណែនាំរបស់ប្រធាន
  • ចូលរួមទទួល និងបដិសណ្ឋារកិច្ចគណៈធិបតី ភ្ញៀវកិត្តិយស ភ្ញៀវជាតិ និងអន្តរជាតិ ប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈ
  • រៀបចំទីតាំង ឆាក តុ កៅអី ប្លង់អង្គុយ ប្រព័ន្ធសំឡេង ភ្លើង Projector/LED អ៊ីនធឺណិត អាហារ/ភេសជ្ជៈ អនាម័យ សន្តិសុខ និងច្រកសុវត្ថិភាពឱ្យបានរួចរាល់មុនកម្មវិធី តាមការណែនាំរបស់ប្រធាន
  • ជួយពិនិត្យឯកសារ អត្ថបទ អក្ខរាវិរុទ្ធ ខ្លឹមសារ និងលំដាប់ពិធីឱ្យបានត្រឹមត្រូវ
  • សម្របសម្រួលនៅថ្ងៃកម្មវិធី និងរាយការណ៍ពីបច្ចុប្បន្នភាពដំណើរការរៀបចំ និងបញ្ហាប្រឈមជូនប្រធានភ្លាម
  • សម្របសម្រួលការងារនៅថ្ងៃកម្មវិធី តាមដានដំណើរការ និងរាយការណ៍បញ្ហាប្រឈមជូនប្រធានជាបន្ទាន់
  • គ្រប់គ្រងការប្រើប្រាស់ ការប្រគល់-ទទួល និងការរក្សាទុកសម្ភារ/គ្រឿងបរិក្ខារពិធីការ មុន និងក្រោយកម្មវិធី
  • រៀបចំ និងគ្រប់គ្រងឯកសារពាក់ព័ន្ធ ដូចជា លិខិតអញ្ជើញ របៀបវារៈ កាលវិភាគ បញ្ជីចូលរួម កំណត់ហេតុប្រជុំ បញ្ជីប្រគល់-ទទួល កំណត់ត្រាបញ្ហា រូបភាព និងរបាយការណ៍ មុន និងក្រោយបញ្ចប់កម្មវិធី។
  • កត់ត្រា និងធ្វើបច្ចុប្បន្នភាពទិន្នន័យកម្មវិធីក្នុងប្រព័ន្ធ ឬបញ្ជីតាមដាន (ភ្ញៀវ ដៃគូអាជីកម្ម និង Vendor.ល.) ព្រមទាំងរក្សាទុកឯកសារតាមគោលការណ៍របស់ក្រុមហ៊ុន
  • រៀបចំរបាយការណ៍ប្រចាំថ្ងៃ/សប្តាហ៍/ខែ ជូនប្រធានផ្នែក
  • ចូលរួមរៀបចំ ធ្វើបច្ចុប្បន្នភាព និងអនុវត្ត SOP, RACI, Flow, Checklist, Form និងស្តង់ដារពិធីការរបស់ក្រុមហ៊ុនតាមការណែនាំពីប្រធាន
  • ចូលរួមបណ្តុះបណ្តាល ឬផ្សព្វផ្សាយស្តង់ដារបដិសណ្ឋារកិច្ច ដល់បុគ្គលិក/ ក្រុមការងារស្ម័គ្រចិត្ត យល់ដឹងពីក្រមសីលធម៌ សុជីវធម៌ និងឥរិយាបទថ្លៃថ្នូរលើការងារពិធីការ
  • រក្សាសណ្តាប់ធ្នាប់ គោរពវិន័យ និងបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុន
  • បំពេញការងារផ្សេងៗទៀត តាមការណែនាំរបស់ថ្នាក់គ្រប់គ្រង។

Occasional Duties (ភារកិច្ចម្តងម្កាល):

  • ទំនាក់ទំនង និងសម្របសម្រួលកិច្ចការសាធារណៈជាមួយស្ថាប័នខាងក្រៅ តាមការអនុញ្ញាត ឬការចាត់តាំងជាក់លាក់
  • ចូលរួមជាពិធីករ អ្នកអមភ្ញៀវ អ្នកសម្របសម្រួលឆាក ឬក្រុមការងារពិធីការ ក្នុងកម្មវិធីរបស់ក្រុមហ៊ុន
  • ចូលរួមកម្មវិធីប្រជុំ ការទស្សនកិច្ចរបស់ថ្នាក់ដឹកនាំ និងសកម្មភាពសង្គមផ្សេងៗ តាមការចាត់តាំង
  • ចុះបេសកកម្មតាមសាខា ធ្វើការក្រៅម៉ោង ថ្ងៃចុងសប្តាហ៍ ឬថ្ងៃឈប់សម្រាក នៅពេលកម្មវិធីតម្រូវ
  • ជួយសម្រួលការងាររដ្ឋបាលបន្ទាន់ តាមតម្រូវការជាក់ស្តែង និងតាមការណែនាំរបស់ប្រធានសាមី

Qualifications and Skills

  • បរិញ្ញាបត្ររដ្ឋបាលសាធារណៈ គ្រប់គ្រង ទំនាក់ទំនងអន្តរជាតិ ទីផ្សារ ឬជំនាញពាក់ព័ន្ធ
  • មានបទពិសោធន៍ការងារផ្នែកពិធីការ ឬ គ្រប់គ្រងកម្មវិធី យ៉ាងតិច 1ឆ្នាំ
  • មានជំនាញក្នុងការរៀបចំ និងសម្របសម្រួលកម្មវិធី
  • មានជំនាញក្នុងការរៀបចំផែនការ សម្របសម្រួល និងវិភាគ
  • មានជំនាញទំនាក់ទំនង ចរចា និងការធ្វើការជាក្រុមបានល្អ
  • មានជំនាញរៀបចំការងារ និងគ្រប់គ្រងពេលវេលាបានល្អ
  • អាចប្រើប្រាស់កុំព្យូទ័រ Microsoft office (Word, Excel, PowerPoint), Internet និងEmail បានល្អ
  • អាចប្រើប្រាស់កម្មវិធី Visio, Outlook , Canva , Photoshop (ផ្តល់អាទិភាព)
  • ម៉ត់ចត់ អត់ធ្មត់ និងបេ្តជ្ញាចិត្តខ្ពស់ក្នុងការងារ
  • មានភាពស្មោះត្រង់ និងមានទំនួលខុសត្រូវការងារ
  • ចេះសហការ និងទំនាក់ទំនងល្អក្នុងការងារ
  • មានឆន្ទៈក្នុងការរៀនសូត្រ និងរហ័សរហួន

How to Apply

NameCBVH
TitleHR Department
Phone Number +855 12333861
Address
ផ្ទះលេខA10-A15 ផ្លូវអយសម្ម័យានឧ​ត្តរ​ ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ, Phnom Penh, Cambodia
Other opening vacancies from CBVH‎

Related Jobs

(4)
HRINC (Cambodia) Co., Ltd
Fitter HRINC (Cambodia) Co., Ltd
Login to see salary
Dynamic Advanced Group Co., Ltd
Aplication Specialist Dynamic Advanced Group Co., Ltd
Login to see salary
HRINC (Cambodia) Co., Ltd
Service Supervisor HRINC (Cambodia) Co., Ltd
Login to see salary
HRINC (Cambodia) Co., Ltd
Chiller Technician HRINC (Cambodia) Co., Ltd
Login to see salary